Dai-ichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ បានចូលរួមចំណែកបរិច្ចាគថវិកាចំនួន ២០០០ ដុល្លារអាមេរិក​​​​ ជូនដល់មូលនិធិគន្ធបុប្ជា

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០៖  ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ​ អុិឈិ ឡាយហ្វ៍ ខេមបូឌា បានចូលរួមចំណែកបរិចា្ចគថវិការចំនួន ២,០០០ ដុល្លរអាមេរិក ទៅកាន់មូលនិធិគន្ធបុប្ជា នៃមន្ទីរពេទ្យកុមារគន្ធបុប្ផា តាមរយៈការចែករំលែកទឹកចិត្តសប្បុរស និង ដើម្បីធានាការរួមចំណែកលើកកម្ពស់សុខមាលភាពកុមារនៅកម្ពុជា ។

យុទ្ធនាការនេះត្រូវបានផ្តួចផ្តើមរៀបចំដោយ នាយកដ្ឋានធានារ៉ាប់រង និងសោធន នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ ហើយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគ្រឹះស្ថានធានារ៉ាប់រងទាំង២៤ ដែលកំពុងប្រតិបត្តិការអាជីវកម្មធានារ៉ាប់រងនៅកម្ពុជា រួមទាំង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ​ អុិឈិ ឡាយហ្វ៍ ខេមបូឌា ។