Daiichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ – ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍​ ប្រកាសបើកជាផ្លូវការសាខាខេត្តសៀមរាបដើម្បីឆ្លើយតបទៅនឹងតម្រូវការកាន់តែច្រើននៃផលិតផលធានារ៉ាប់រងអាយុជីវិត និងផែនការសន្សំរយៈពេលវែងសម្រាប់គ្រួសារកម្ពុជា។ សាខាខេត្តសៀមរាប គឺជាសាខាខេត្តទី២របស់ក្រុមហ៊ុនបន្ទាប់ពីការបើកដំណើរការសាខាខេត្តបាត់ដំបងនៅក្នុងខែមិថុនា ឆ្នាំ២០២២។

ពិធីកាត់ខ្សែបូដើម្បីអបអរសាទរ​ការបើកសាខាខេត្តសៀមរាប ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា ​​និង លោក យុន លីនណេ អភិបាលរងខេត្ដសៀមរាប អមដោយលោក Toshiaki Sumino, Director, Managing Executive Officer នៃ ដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង និង លោក អាឡិន ថៃ អគ្គនាយកក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍។

លោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ “ខេត្តសៀមរាបជាអាទិភាពក្នុងការពង្រីកភូមិសាស្ត្ររបស់យើង។ ខ្ញុំពិតជារីករាយចំពោះអ្វីដែលយើងសម្រេចបាននៅខេត្ដនេះមកដល់ពេលបច្ចុប្បន្ននេះ។ នេះ​ជាខេត្ត​ដ៏​មាន​សក្ដានុពល​មួយ​ដែល​សម្បូរ​ទៅ​ដោយ​បេតិកភណ្ឌ​វប្បធម៌។”

លោក អាឡិន ថៃ បានបន្ថែមទៀតថា​៖ “ការបើកដំណើរការសាខាខេត្តសៀមរាប ក៏ជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់យើងចំពោះសហគមន៍ក្នុងមូលដ្ឋាន។ យើងទន្ទឹងរង់ចាំរួមចំណែកនៅខេត្ដនេះ តាមរយៈការផ្តល់ឱកាសការងារប្រកបដោយនិរន្តរភាព ក៏ដូចជាការវិនិយោគនៅក្នុងសេដ្ឋកិច្ចមូលដ្ឋានផងដែរ។”

អំពី ដាយ អុិឈិ ឡាយហ្វ៍

ដាយ អុិឈិ ឡាយហ្វ៍ (“Daiichi Life”)  គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនបំផុតមួយនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៤ ឆ្នាំប៉ុណ្ណោះ។ ដាយ អ៊ិឈិ ឡាហ្វ៍  ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Daiichi Life Holdings, Inc. (“DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុនអស់រយៈពេលជិត ១២០​ ឆ្នាំ ​ជាប្រវត្តិសាស្ត្រ។ DLHD ទទួលបានការវាយតម្លៃ A+ ដោយ S&P និងបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនតូក្យូស្តុកអ៊ិ​ច​ឆេង (Tokyo Stock Exchange) ។​

ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ ១៩០២ មក ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បានប្តេជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើងជានិច្ច និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ “ភាពស្ងប់ចិត្ត” ក្រោមទស្សនៈរបស់យើង “អតិថិជនជាចម្បង”។ ក្រុមហ៊ុនបានរួមចំណែកផ្តល់ជូននូវភាពស្ងប់ចិត្តតាមរយៈការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសេវាហិរញ្ញវត្ថុផ្សេងៗដល់សហគមន៍ក្នុងមូលដ្ឋាន។