Daiichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥៖ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានរៀបចំកម្មវិធីថ្លែងអំណរគុណអតិថិជនដែលបានជ្រើសរើស ដាយ អុិឈិ ឡាយហ្វ៍ ក្នុងការការពារអនាគតហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសាររបស់ខ្លួន។ ទំនុកចិត្តរបស់អតិថិជនជាកត្តាលីករជំរុញឱ្យក្រុមហ៊ុន ពង្រឹងការប្តេជ្ញាចិត្ត និងផ្តល់សេវាកម្មកាន់តែប្រសើរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រង​អាយុជីវិតរបស់ប្រទេសជប៉ុន ដាយ អុិឈិ ឡាយហ្វ៍ ប្រកាន់ខ្ជាប់នូវទស្សនៈមួយរបស់ជនជាតិជប៉ុនគឺ «អ៉ូម៉ូតេណាស្សិ Omotenashi» (おもてなし) មានន័យថាក្រុមហ៊ុនតែងគិតគូរយកចិត្ដទុកដាក់ និងផ្តល់សេវាកម្មយ៉ាងកក់ក្តៅជូនអតិថិជន។

កម្មវិធីនេះត្រូវបានរៀបចំឡើងតាមបែបជប៉ុន ដោយមានអាហារសុខភាពបែបជប៉ុន មានការសម្តែងពិសេស គឺការសម្តែងកាត់ត្រីធូណា និងស្គរបែបជប៉ុន។ ការបញ្ចូលវប្បធម៌បែបជប៉ុននេះ បញ្ជាក់យ៉ាងច្បាស់ពីអត្តសញ្ញាណរបស់ ដាយ អុិឈិ ឡាយហ្វ៍ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយមកពីប្រទេសជប៉ុន។

រយៈពេលជាង ៦ឆ្នាំកន្លងមកនេះ ដាយ អុិឈិ ឡាយហ្វ៍ បានផ្តល់ការការពារហិរញ្ញវត្ថុដ៏រឹងមាំជូនដល់អតិថិជនជាង ៣ម៉ឺនគ្រួសារ។ ភាពស្ងប់ចិត្តរបស់អតិថិជនជាអាទិភាពទី១របស់ក្រុមហ៊ុន ហើយកម្មវិធីថ្លែងអំណរគុណនេះ បង្ហាញកាន់តែច្បាស់អំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ ដាយ អុិឈិ ឡាយហ្វ៍ ចំពោះអតិថិជនរបស់ខ្លួន។

អ្វីដែលពិសេសសម្រាប់កម្មវិធីនេះ គឺការផ្តល់ជូនអត្ថប្រយោជន៍ទឹកប្រាក់ដល់ការកំណត់ជូនអតិថិជនជំនាន់ដំបូងបង្អស់ដែលជាទឹកប្រាក់នៅចុងគ្រានៃបណ្ណសន្យារ៉ាប់រង ដែលអតិថិជនទទួលបាន។ នេះជាមោទនភាពមួយ ដែលអតិថិជនបន្តជឿទុកចិត្តមកលើក្រុមហ៊ុនតាំងពីក្រុមហ៊ុនបានឈានជើងចូលមកទីផ្សារកម្ពុជា។ អត្ថប្រយោជន៍ទឹកប្រាក់ដល់ការកំណត់នេះបង្ហាញថា ធានារ៉ាប់រងអាយុជីវិតមិនត្រឹមតែផ្តល់ការការពារហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងផ្តល់ទឹកប្រាក់សន្សំសម្រាប់ពេលអនាគតថែមទៀតផង។

លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖ «អរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់សម្រាប់ការទុកចិត្តមកលើ ដាយ អុិឈិ ឡាយហ្វ៍។ កម្មវិធីថ្លែងអំណរគុណនេះបង្ហាញអំពីគោលបំណងរបស់ ដាយ អុិឈិ ឡាយហ្វ៍ ក្នុងការកសាងអនាគត​កាន់តែប្រសើរ និងមានសុវត្ថិភាពជូនអតិថិជន។ ជាកិត្តិយសមួយដែលយើងអាចរួមចំណែកការពារអតិថិជន មិនថាក្នុងគ្រាលំបាក ឬក្នុងឱកាសអបអរដូចក្នុងថ្ងៃនេះ។ ជាពិសេស សូមអបអរសាទរដល់អតិថិជនទាំងអស់ដែលទទួលបានអត្ថប្រយោជន៍ទឹកប្រាក់ដល់ការកំណត់។»

ខណៈពេលដែល ដាយ អុិឈិ ឡាយហ្វ៍ បន្តរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ការប្តេជ្ញារបស់ក្រុមហ៊ុននៅតែមិនផ្លាស់ប្តូរ គឺកំណត់យកអតិថិជនជាអាទិភាព និងការពារអតិថិជនជានិច្ច។