តាំងពីបង្កើតឡើងនៅប្រទេសជប៉ុនពីឆ្នាំ ១៩០២ ដាយ អុិឈិ ឡាយហ្វ៍ បានបន្តផ្តល់ការគាំទ្រដល់អតិថិជននៅគ្រប់ដំណាក់កាលនៃជីវិត។ បេសកកម្មមួយនេះបានបន្តរយៈពេល១សតវត្សរ៍រួចមកហើយ។
បច្ចុប្បន្ន ដាយ អុិឈិ ឡាយហ្វ៍ គ្រុប បន្តផ្តល់ការគាំទ្រដល់អតិថិជននៅតំបន់អាសុីប៉ាសុីហ្វិក អាមេរិកខាងជើង និងនៅទូទាំងសកលលោក។
នៅក្នុងឈ្មោះ ដាយ អុិឈិ ឡាយហ្វ៍ ពាក្យ «ឡាយហ្វ៍ (ជីវិត)» មិនមែនមានន័យថាជីវិតតែមួយមុខទេ។ ក្រៅពីផ្តោតលើធានារ៉ាប់រងអាយុជីវិត ពាក្យនេះឆ្លុះបញ្ចាំងអំពីជីវិតរស់នៅប្រចាំថ្ងៃ ក្តីប្រាថ្នាផ្សេងៗ និងសុខុមាលភាពរបស់អតិថិជន។
នៅកម្ពុជានេះផ្ទាល់ យើងប្តេជ្ញាចិត្តផ្តល់ការការពារស្របតាមតម្រូវការរបស់អតិថិជន ដែលផ្តល់ទំនុកចិត្តឱ្យអតិថិជនអាចឈានជើងឆ្ពោះទៅមុខជានិច្ច មិនថាក្នុងការកសាងគ្រួសារការសម្រេចបានក្តីប្រាថ្នាផ្សេងៗ ការគិតគូរពីសុខភាព ឬការរៀបចំផែនការសម្រាប់អនាគត។ ហើយ ដាយ អុិឈិ ឡាយហ្វ៍ ជាដៃគូដ៏ស័ក្តិសមបំផុតសម្រាប់អ្នក
ដាយ អុិឈិ ឡាយហ្វ៍ ជាដៃគូធានារ៉ាប់រងអាយុជីវិតរបស់អ្នក
ដាយ អុិឈិ ឡាយហ្វ៍ ផ្តល់ការការពារដល់ក្រុមគ្រួសាររបស់អ្នក
ដាយ អុិឈិ ឡាយហ្វ៍ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមកពីប្រទេសជប៉ុន
យើងបង្កើតឱកាសថ្មីៗសម្រាប់អ្នក យើងអាចឱ្យអ្នកអាចសម្រេចក្តីប្រាថ្នាផ្សេងៗក្នុងជីវិត។
