ភ្នំពេញ កម្ពុជា, ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦៖ នេះជាលើកដំបូងបង្អស់ដែល ដាយ អុិឈិ ឡាយហ្វ៍ គ្រុប បាននឹងកំពុងតែនាំយកចក្ខុវិស័យរបស់ខ្លួនមកកាន់អាជីវកម្មនៅតំបន់មេគង្គ រួមមានប្រទេសកម្ពុជា វៀតណាម និងមីយ៉ាន់ម៉ា តាមរយៈយុទ្ធនាផ្សព្វផ្សាយម៉ាកយីហោថ្មី។
យុទ្ធនាការនេះជាជំហានដ៏សំខាន់ក្នុងការនាំយកម៉ាកយីហោថ្មី របស់ ដាយ អុិឈិ ឡាយហ្វ៍ គ្រុប ទៅកាន់អតិថិជន និងសហគមន៍ដែលខ្លួនធ្វើអាជីវកម្ម ដោយស្របតាមការផ្លាស់ប្តូរម៉ាកសញ្ញាជាសកលដែលបានធ្វើឡើងជាផ្លូវការកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦។
ជាមួយនឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការផ្តល់ជូនអតិថិជនលើសពីការការពារហិរញ្ញវត្ថុ យុទ្ធនាការនេះផ្អែកលើមូលដ្ឋានគ្រឹះរបស់ ដាយ អុិឈិ ឡាយហ្វ៍ គ្រុប ក្នុងនាមជាអ្នកផ្តល់ដំណោះស្រាយខាងធានារ៉ាប់រងអាយុជីវិត ដែលបេសកកម្មចម្បងរបស់ក្រុមហ៊ុនគឺផ្តល់ការការពារហិរញ្ញវត្ថុជូនអតិថិជន។ បច្ចុប្បន្ន ដាយ អុិឈិ ឡាយហ្វ៍ គ្រុប វិវឌ្ឍខ្លួនទៅជាសាជីវកម្មមួយដែលផ្តល់ដំណោះស្រាយផ្សេងៗក្រៅពីធានារ៉ាប់រងអាយុជីវិត ដែលអតិថិជនមិនត្រឹមតែទទួលបានការការពារអនាគត និងភាពស្ងប់ចិត្ត ផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផ្តោតលើការសម្រេចគោលដៅផ្សេងៗនៅក្នុងជីវិតថែមទៀតផង។
សម្រាប់ប្រទេសកម្ពុជា វៀតណាម និងមីយ៉ាន់ម៉ា យុទ្ធនាការនេះឆ្លុះបញ្ចាំងអំពីទិសដៅថ្មីនៃកិច្ចសហការរវាងប្រទេសទាំង៣។ បើទោះបីជាទីផ្សារទាំង៣មានតម្រូវការផ្សេងគ្នាក្តី ប៉ុន្តែមានការចែករំលែកវប្បធម៌ និងរបៀបរបបរស់នៅប្រចាំថ្ងៃស្រដៀងគ្នា ដែលជាចំណុចពិសេសនៃតំបន់មួយនេះ។
