Dai-ichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

រដ្ឋបាលខេត្តបាត់ដំបងបានទទួលនាឡិកា LED ពី ក្រុមហ៊ុន​ ដាយ​ អុិឈិ ឡាយហ្វ៍ ដើម្បីដាក់តាំងនៅ ទីតាំងច្រមុះជ្រូកសួននាគបាញ់ទឹក ក្នុងគោលបំណងលើកសោភ័ណ្ឌភាពទីក្រុងឲ្យកាន់តែស្រស់ស្អាត និងបម្រើឲ្យផលប្រយោជន៍ជូនសាធារណៈជន

ខេត្តបាត់ដំបង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ - ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ​ អុិឈិ ឡាយហ្វ៍ បានប្រគល់នាឡិកា LED ជូនដល់រដ្ឋបាលខេត្តបាត់ដំបង

ដើម្បីរួមចំណែកលើកសោភ័ណ្ឌភាពទីក្រុងឲ្យកាន់តែស្រស់ស្អាត និងបម្រើឲ្យផលប្រយោជន៍ជូនសាធារណៈជន។ នាឡិកា LED បានដាក់តាំងនៅទីតាំងច្រមុះជូ្រកសួននាគបាញ់ទឹក​ ក្រុងបាត់ដំបង។

ពិធីប្រគល់-ទទួលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព របស់​ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងតំណាង ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ លោក ផូ នេត្រ នាយកនៃនាយកដ្ឋានផ្នែកលក់។

 

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាស៍ថា «យើងសូមអរគុណសម្រាប់ការឧបត្ថម្ភនាឡិកា LED របស់    ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍។

នាឡិកា LED មួយនេះនឹងចូលរួមចំណែកលើកសោភ័ណ្ឌភាពទីក្រុងឲ្យកាន់តែស្រស់ស្អាត និងបម្រើឲ្យផលប្រយោជន៍ជូនសាធារណៈជនយ៉ាងល្អប្រសើរ។

យើងសូមថ្លែងអំណរគុណ និង ស្វាគមន៍ចំពោះក្រុមហ៊ុន ដាយ​​ អ៊ិឈិ ​ឡាយហ្វ៍​​ ដែលជាក្រុមហ៊ុនឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជិត ១២០​ ឆ្នាំ ដែលមានបំណង បើកសាខារបស់ខ្លួនក្នុងខេត្តបាត់ដំបង​។ »

 

លោក ផូ នេត្រ នាយកនៃនាយកដ្ឋានផ្នែកលក់ របស់ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ មានប្រសាសន៍ថា​ «នេះជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមរបស់យើង។​ យើងបានធ្វើការលើទំនួលខុសត្រូវ

សង្គមជាច្រើនក្នុងអំឡុងពេលកូវីដ-១៩ ដូចជា អំណោយមនុស្សធម៌ ជាពិសេសយើងក៏បានការដាក់ចេញនូវដំណោះស្រាយជួយដល់អតិថិជនរបស់យើង ពេលជួបបញ្ហាហិរញ្ញវត្ថុក្នុងអំឡុងពេលដែលមានការរាតត្បាតនៃជំងឺកូវីដ-១៩

មិនតែ ប៉ុណ្ណោះ យើងក៏បានពង្រឹង និងពង្រីកវិសាលភាពនៃការការពាររបស់យើងជូនដល់អតិថិជន និងបុគ្គលិករបស់យើងផងដែរ។»

 

អំពី ដាយ អុិឈិ ឡាយហ្វ៍ ក្រុមហ៊ុន ដាយ​ អុិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ អុិឈិ ឡាយហ្វ៍”)​ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”)

ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជិត ១២០​ ឆ្នាំ ​ជាប្រវត្តិសាស្ត្រ។ DLHD ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។

ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នា

ក្នុងការផ្តល់ជូននូវ ”ភាពស្ងប់ចិត្ត” ក្រោមទស្សនៈរបស់យើង ”អតិថិជនជាចម្បង”។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាម រយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។